កិច្ចប្រជុំពិភាក្សាការងារ និងតាមដានវឌ្ឍនភាពការងារស្រាវជ្រាវ គម្រោងពង្រឹងចំណេះដឹងការអប់រំ និងការស្រាវជ្រាវផ្នែកវិស្វកម្ម ដើម្បីអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជា (LBE)

បាត់ដំបង៖ ស្ថិតក្រោមក្របខណ្ឌនៃគម្រោងពង្រឹងចំណេះដឹងការអប់រំ និងការស្រាវជ្រាវផ្នែកវិស្វកម្ម ដើម្បីអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជា(LBE) ក្រោមកិច្ចសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងផ្តល់មូលនិធិដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅថ្ងៃចន្ទ ១៣រោច ខែកក្ដិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំកិច្ចប្រជុំពិភាក្សាការងារ និងតាមដានវឌ្ឍនភាពការងារស្រាវជ្រាវ ក្រោមវត្តមានរបស់ លោកបណ្ឌិត ជា រដ្ឋា នាយកសាលាក្រោយបរិញ្ញាបត្រ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងលោកស្រី Chiho Miyake អ្នកសម្របសម្រួលគម្រោង (LBE) ព្រមទាំងមានការចូលរួមពី លោក លោកស្រី ជាព្រឹទ្ធបុរសស្តីទី ព្រឹទ្ធបុរសរង ប្រធាន-អនុប្រធានដេប៉ាតឺម៉ង់ អ្នកសម្របសម្រួលគម្រោង និងអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ នៅក្នុងកិច្ចប្រជុំនេះផង ក៏មានការពិភាក្សាលើសំណើរគម្រោងស្រាវជ្រាវ និងលទ្ធភាពក្នុងការជួយជ្រោមជ្រែងនានារបស់គម្រោង LBE ទៅថ្ងៃអនាគតផងដែរ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *