សៀមរាប៖ នៅព្រឹកថ្ងៃចន្ទ៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ លោក ឯម ដារ៉ា ព្រឹទ្ធបុរសរង នៃមហាវិទ្យាល័យសង្គមសាស្រ្ត និងអភិវឌ្ឍន៍សហគមន៍ បានដឹកនាំក្រុមនិស្សិតជំនាញរដ្ឋបាលសាធារណៈ និងអភិបាលកិច្ច ឆ្នាំទី៣ នៃមហាវិទ្យាល័យសង្គមសាស្រ្ត និងអភិវឌ្ឍន៍សហគមន៍ ទស្សនកិច្ចសិក្សានៅ សាលាក្រុងសៀមរាប ក្រោមប្រធានបទ ស្ដីពីអភិបាកកិច្ចល្អរបស់ស្ថាប័នថ្នាក់ក្រោមជាតិ។ គោលបំណងនៃទស្សនកិច្ចសិក្សានេះ គឺ

១.ស្វែងយល់ពីអភិបាលកិច្ចល្អ របស់ស្ថាប័នថ្នាក់ក្រោមជាតិ

២.ស្វែងយល់ពីការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិរបស់សាលាក្រុងសៀមរាប

៣.ការរៀបចំសណ្តាបធ្នាប់ ព្រមទាំងការយល់ដឹងពីការផ្តល់សេវាជូនប្រជាពលរដ្ឋ

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *