ខ្ញុំបានចូលរួមជាមួយគ្រួសារសកលវិទ្យល័យបាត់ដំបង នៅពេលដែលសាលាបានបើកកាលពីឆ្នាំ 2007 ។ ចាប់តាំងពីពេលនោះមក ខ្ញុំមានសិទ្ធិក្នុងការមើលមិត្តរួមការងារ​និងសិស្សរបស់ខ្ញុំរីកចម្រើន អភិវឌ្ឍ និងរីកលូតលាស់ទៅជាធនធានមនុស្សសម្រាប់ប្រទេសកម្ពុជា។ មនុស្សជាច្រើនបានទទួលអាហារូបករណ៍អន្តរជាតិ ហើយនៅពេលដែលត្រឡប់មកវិញ ពួកគេជួយបន្ថែមទៅលើគុណភាពនិងភាពចម្រុះនៃជីវិតនៅក្នុងបរិវេណសាលា។ សកលវិទ្យាល៏យជាតិបាត់ដំបងនិងសហគមន៍ដែលខ្លួនបន្តបម្រើការ ទទួលបានអត្ថប្រយោជន៍ពីចំណេះដឹង ជំនាញ និងបទពិសោធន៍នៃការមកជួបជាមួយបុគ្គលិកសិក្សា មកពីដៃគូសកលវិទ្យល័យក្នុងប្រទេសនានារួមមាន បារាំង ចិន សហរដ្ឋអាមេរិក ថៃ កូរ៉េខាងត្បូង និងអូស្រ្តាលី។ លោកបណ្ឌិត Don Jordan និង លោកស្រី Ellen Cornish គឺជាអ្នកគាំទ្រ ផ្គត់ផ្គង់ដ៏មានតម្លៃចំពោះវិទ្យាស្ថានភាសាបរទេសនិងសាលាក្រោយបរិញ្ញាបត្រ។ ពួកគេបានមកបើកដំណើរការសិក្ខាសាលានៅសកលវិទ្យល័យជាតិបាត់ដំបងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ឥឡូវនេះពួកគេគឺជាចំណែកមួយនៃគ្រួសារសកលវិទ្យាល័យជាតិបាត់ដំបង។ បញ្ជីនៃដៃគូយុទ្ធសាស្រ្តគឹសុទ្ធតែគួរឲ្យចាប់អារម្មណ៍និងរួមបញ្ចូលទាំងធនាគារពិភពលោក វិទ្យាស្ថានខុងជឹ និងJICA ។ កិត្យានុភាពនៃសកលវិទ្យាល័យជាតិបាត់ដំបងគឹត្រូវបានពង្រឹងដោយសមិទ្ធិផលរបស់និស្សិតដែលបញ្ចប់ការសិក្សាដោយខ្លួនឯង។ ដើម្បីផ្តល់ជាឧទាហរណ៍ពីរ ទីមួយគឺបានសរសេរជីវប្រវត្តិហើយត្រូវបានបោះពុម្ពជាភាសាខ្មែរ អង់គ្លេស និងបារាំង។ មួយទៀតបានរៀបចំការតាំងពិព័រណ៍ជាច្រើននៃគំនូរប៊ិចនិងទឹកខ្មៅរបស់គាត់។ ទាំងនេះគឺជាតម្រូវការដ៏ច្រើនពីសំណាក់អ្នកប្រមូលនិង ចំពោះកេរ្តិ៍ឈ្មោះខេត្តបាត់ដំបងដែលជាមជ្ឈមណ្ឌលសិល្បៈនិងវប្បធម៌នៅក្នុងប្រទេសកម្ពុជា។ ខ្ញុំមានមោទនភាពដែលបានចូលរួមជាផ្នែកមួយនៃអង្គការប្រកបដោយថាមពលដែលកំពុងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។