បច្ចុប្បន្ននេះ ខ្ញុំគឺជាបុគ្គលិកដែលបម្រើការងារនៅការិយាល័យអន្តរជាតិ និងទំនាក់ទំនងសាធារណៈនៃសាកលវិទ្យាល័យជាតិបាត់ដំបង ជាកន្លែងដែលខ្ញុំបានសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាព័ត៌មាន (IT)។ ខ្ញុំធ្លាប់បម្រើការស្ម័គ្រចិត្ត និងក្លាយជាបុគ្គលិកពេញសិទ្ធិនៅសាកលវិទ្យាល័យជាតិបាត់ដំបងចាប់តាំងពីឆ្នាំ២០១១ នៅពេលដែលខ្ញុំកំពុងសិក្សាឆ្នាំទី២។ ខ្ញុំបានទទួលវិញ្ញាបនបត្រ (Grand Award) ពីសន្និសីទ្ធអាស៊ានសម្រាប់កម្រិតបរិញ្ញាបត្រ ស្តីពីបច្ចេកវិទ្យាកុំព្យូទ័រ ក្នុងឆ្នាំ២០១៥ ដែលបានធ្វើឡើងនៅប្រទេសថៃ។ ខ្ញុំបានចូលរួមផងដែរ នូវគម្រោងស្រាវជ្រាវនានា និងកម្មវិធីផ្លាស់ប្តូរបុគ្គលិកជាមួយសាកលវិទ្យាល័យបឹងគូលូ ប្រទេសឥណ្ឌូនេស៊ី ក៍ដូចជាចូលរួមសន្និសីទថ្នាក់ជាតិ និងអន្តរជាតិជាច្រើនទាំងនៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស។​ នៅឆ្នាំ២០១៧ ខ្ញុំបានទទួលអាហារូបករណ៍សហគមន៍អឺរ៉ុប រយៈពេល១០ខែទៅបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញគ្រប់គ្រង នៅសាកលវិទ្យាល័យម៉ាសារិក (Masaryk University) នៃសាធារណៈឆេក។ នៅខែមិថុនា ឆ្នាំ២០១៩ ខ្ញុំត្រូវបានជ្រើសរើសចូលរួមវគ្គបណ្តុះបណ្តាលជាន់ខ្ពស់ ស្តីពីការអភិវឌ្ឍឧបករណ៍សម្រាប់ការរៀនតាមរយៈអនឡាញ នៅសាកលវិទ្យាល័យហ្គេន (Ghent University) ប្រទេសប៊ែកហ្សិក។ ក្រៅពីនេះ ខ្ញុំជាមានបទពិសោធន៍ជាច្រើនចូលជា ផ្នែកទំនាក់ទំនង ផ្នែករៀបចំកម្មវិធីជាតិ-អន្តរជាតិ និងផ្នែកផ្សព្វផ្សាយផងដែរ។​

“ខ្ញុំមានថ្ងៃនេះ ក៍ព្រោះតែសាកលវិទ្យាល័យជាតិបាត់ដំបង បានផ្តល់ពុទ្ធិ និងឱកាសជាច្រើនដល់រូបខ្ញុំ”