សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) គឺជាសាកលវិទ្យាល័យសាធារណៈធំជាងគេរបស់ប្រទេសកម្ពុជានៅភាគពាយព្យនៃប្រទេស។ សាកលវិទ្យាល័យមាននិស្សិតអាហារូបករណ៍ និងបង់ថ្លៃសិក្សាជាច្រើនពាន់នាក់សម្រាប់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងក្រោយឧត្តម។ សាកលវិទ្យាល័យកំពុង​   ផ្តល់ជូននិស្សិតនូវការអប់រំប្រកបដោយគុណភាពខ្ពស់លើគ្រប់មុខជំនាញទាំងផ្នែកវិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។ តាមរយៈបទពិសោធន៍នៃការរៀនសូត្រនៅសាកលវិទ្យាល័យនេះខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រិះស្ថានឧត្តមសិក្សានេះ​ ដែលខ្ញុំអាចបញ្ចប់ការសិក្សាប្រកបដោយកិត្តិយសពីកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងក្រោយឧត្តមសិក្សារបស់ខ្ញុំ។ ក្រោមការត្រួតពិនិត្យ និងការអប់រំរបស់គណៈគ្រប់គ្រង សាស្ត្រាចារ្យដែលមានបទពិសោធន៍ និងជំនាញ ក៏ដូចជាទីប្រឹក្សាផ្ទាល់របស់ខ្ញុំ ខ្ញុំបានទទួលនូវជំនាញ និងចំណេះដឹងជាក់ស្តែងមួយចំនួនដែលខ្ញុំអាចអនុវត្តបានក្នុងវិជ្ជាជីវៈប្រចាំថ្ងៃរបស់ខ្ញុំ។ មួយវិញទៀត កម្មវិធីសិក្សាត្រូវបានធ្វើឡើងស្របតាមស្ថានភាពពិភពលោកសព្វថ្ងៃ ដែលគរុកោសល្យបច្ចេកវិទ្យានិងទំនើបត្រូវបានរួមបញ្ជូលគ្នា។ ដូច្នេះ ខ្ញុំទទួលបានចំណេះដឹងតាមរយៈតុល្យភាពនៃការទ្រឹស្តី និងការអនុវត្តផ្ទាល់។

“អាស្រ័យហេតុនេះ ខ្ញុំសូមណែនាំសាកលវិទ្យាល័យជាតិបាត់ដំបងសម្រាប់ជំរើសរបស់អ្នកក្នុងការបន្តការសិក្សាថ្នាក់ឧត្តមសិក្សារបស់អ្នក”