សាកលវិទ្យាល័យជាតិបាត់ដំបង (ស.ជ.ប.ដ) គឺជាស្ថាប័នអប់រំឧត្តមសិក្សាដ៏ល្អបំផុតមួយនៅភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា។ ចំណុចសំខាន់ជាងគេបង្អស់ គឺសាកលវិទ្យាល័យជាតិបាត់ដំបង ជាសាកលវិទ្យាល័យរដ្ឋមួយដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា។ សាកលវិទ្យាល័យផ្តល់អោយនិស្សិតគ្រប់រូប នូវវគ្គសិក្សា និងកម្មវិធីសិក្សាដែលត្រូវបានទទួលស្គាល់ទាំងនៅក្នុងប្រទេស និងឆាកអន្តរជាតិ។ ជាពិសេស សាកលវិទ្យាល័យក៏មានសាស្រ្តាចារ្យជាតិ និងអន្តរជាតិ ដែលមានទេព្យកោសល្យ និងជំនាញក្នុងការផ្ទេរចំណេះដឹងដល់និស្សិតគ្រប់រូប។ សាកលវិទ្យាល័យជាតិបាត់ដំបង មានទីធ្លាធំទូលាយ អមដោយធម្មជាតិពណ៌បៃតងដ៏ស្រស់បំព្រង។ ប្រសិនបើសិស្ស និស្សិត មានបំណងចង់សិក្សាក្នុងបរិយាកាសដ៏ស្រស់ស្អាត និងបរិស្ថានល្អនោះ សាកលវិទ្យាល័យជាតិបាត់ដំបង គឺពិតជាជម្រើសដ៏ល្អបំផុតសម្រាប់ពួកគេ។ សាកលវិទ្យាល័យជាតិបាត់ដំបងក៏ បណ្ណាល័យ សាលភាសា បន្ទប់អនុវត្តកុំព្យូទ័រ និងបន្ទប់ពិសោធន៍សម្រាប់សិស្ស និស្សិតផងដែរ។ ជាចុងក្រោយ និស្សិតសាកលវិទ្យាល័យជាតិបាត់ដំបងអាចទទួលបានឱកាសសិក្សា និងការងារល្អ ។ អំឡុងពេលសិក្សា និស្សិតអាចចាប់យកឱកាសចូលរួមកម្មវិធីផ្លាស់ប្តូរកម្មវិធី ទៅសាកលវិទ្យាល័យដៃគូល្បីៗ នៅអាស៊ីក៏ដូចជាអឺរ៉ុប។ ជាក់ស្តែង រូបនាងខ្ញុំផ្ទាល់បានទទួលអាហារូបករណ៍ទៅសិក្សានៅ សាកលវិទ្យាល័យដ៏ល្បីមួយក្នុងប្រទេសឥណ្ឌូនេស៊ីដែល ហើយវាជាបទពិសោធន៍ដ៏កម្រ និងល្អមួយក្នុងជីវិតរបស់នាងខ្ញុំ។ សំខាន់ជាងនេះទៅទៀត នាងខ្ញុំអាចមានសមត្ថភាពប្រលងប្រកួតប្រជែង ហើយទទួលបានតែងតាំងជាគ្រូកម្រិតឧត្តមផងដែរ។
“ប្រសិនបើសិស្ស និស្សិត ចង់សិក្សានៅសាកលវិទ្យាល័យដែលមានការទទួលស្គាល់ ស្រស់ស្អាតនិ ងមានគុណភាពល្អ សូមចុះឈ្មោះចូលរៀន នៅសាកលវិទ្យាល័យជាតិបាត់ដំបង”