នាងខ្ញុំឈ្មោះ ណាវ ពៅបរមីណ៍ បច្ចុប្បន្ននេះនាងខ្ញុំជាមន្ត្រីរាជការបម្រើការងារនៅរដ្ឋបាលខេត្តបាត់ដំបង។ នាងខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញនីតិសាស្ត្រ និងកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញរដ្ឋបាលសាធារណៈនៅសាកលវិទ្យាល័យជាតិបាត់ដំបង។ នាងខ្ញុំបានសម្រេចចិត្តជ្រើសរើសបន្តការ សិក្សាទាំងថ្នាក់បរិញ្ញាបត្រ​  និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យជាតិបាត់ដំបង​ ដោយសារនាងខ្ញុំ ជឿទុកចិត្តយ៉ាងមុតមាំលើសាកលវិទ្យាល័យ ទាក់ទងនឹងគុណភាព បរិស្ថានស្អាត បន្ទប់រៀនមានផាសុកភាព​ បំពាក់ទៅដោយសម្ភារសិក្សាទំនើបៗ សាស្ត្រាចារ្យមានសមត្ថភាពប្រកបដោយវិជ្ជាជីវៈ​ និងមានបណ្ណាល័យដ៍ធំ មួយដែលឆ្លើយតបទៅនឹងតម្រូវការសិក្សាស្រាវជ្រាវរបស់និស្សិត។ ជាពិសេសនាងខ្ញុំទទួលបានចំណេះដឹង យ៉ាងពិតប្រាកដទាក់ទងនឹងជំនាញដែលបានសិក្សា និងទទួលបានឱកាសជាច្រើនអំឡុងពេលសិក្សាដូចជា ការប្រកួតប្រជែងទាំងក្នុងសាកលវិទ្យាល័យ​ផ្ទាល់ និងការចូលរួមប្រឡងសមត្ថភាពជាមួយបេក្ខភាពដទៃដើម្បី ក្លាយជាមន្ត្រីរាជការមួយរូបដូចពេលបច្ចុប្បន្ន  ព្រមទាំងទទួលបានឱកាសដ៏វិសេសវិសាលមួយដែលបាន ផ្លាស់ប្តូរ ការសិក្សារយៈពេល១០ខែនៅសាកលវិទ្យាល័យឡាគីឡា ប្រទេសអ៊ីតាលី​ ក្រោមគម្រោងរបស់សហគមន៍ អ៊ឺរ៉ុបក្នុងឆ្នាំ២០២៣។ ការជ្រើសរើសសាកលវិទ្យាល័យមួយដើម្បីបន្តការសិក្សា គឺពិតជាចាំបាច់ណាស់ដើម្បី បង្កើនសមត្ថភាព​ និងចំណេះដឹងរបស់អ្នក។​ នាងខ្ញុំជឿជាក់ថា ការសិក្សានៅសាកលវិទ្យាល័យបាត់ដំបងមិន ត្រឹមតែជាមាគ៌ាឆ្ពោះទៅរកភាពជោគជ័យប៉ុណ្ណោះទេ​​ ប៉ុន្តៃជាជម្រើសដ៏ល្អមួយដើម្បីដឹកនាំឱ្យអ្នកមានអនាគត ត្រចះត្រចង់ និងសម្រេចគោលដៅរបស់អ្នកក្នុងពេលខាងមុខ។