អំឡុងពេលនៃការសិក្សារបស់ខ្ញុំនៅសាកលវិទ្យាល័យជាតិបាត់ដំបងគឺពិតជាបានធ្វើឱ្យខ្ញុំផ្លាស់ប្តូរជាខ្លាំង។ ជានិស្សិតថ្នាក់បរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅទីនេះ ខ្ញុំបានប្រលូកនៅក្នុងកម្មវិធីសិក្សាមួយដែលផ្តល់ការយល់ដឹងស៊ីជម្រៅទៅលើទ្រឹស្តី ការអនុវត្តន៍ជាក់ស្តែង និងការវិភាគទៅលើម៉ូដែលសេដ្ឋកិច្ច។ ជាងនេះទៅទៀត បន្ទាប់ពីខ្ញុំបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ខ្ញុំបានទទួលឱកាសចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សថ្នាក់អនុបណ្ឌិតរយៈពេលមួយឆមាសនៅសាកលវិទ្យាល័យ ឡាគីឡា ក្នុងប្រទេសអ៊ីតាលី។ បទពិសោធន៍នេះធ្វើឱ្យខ្ញុំយល់ដឹងពី វប្បធម៌ ពង្រីកទស្សនៈ និង បង្កើនទំនុកចិត្ត របស់ខ្ញុំ នៅក្នុងបរិស្ថានថ្មី។ ខ្ញុំសូមថ្លៃង អំណរគុណ ចំពោះ សាកលវិទ្យាល័យ ជាតិបាត់ដំបង ដែល បានផ្តល់នូវចំណេះដឹងនិងបទពិសោធន៍ល្អៗ ឱ្យខ្ញុំ ដើម្បី ពង្រឹងខ្លួន ក្នុង វិស័យ សេដ្ឋកិច្ច។ ការអប់រំដែលខ្ញុំបានទទួលនៅទីនេះពិតមានតម្លៃមិនអាចកាត់ថ្លៃបាន ទាំងសម្រាប់ការអភិវឌ្ឍន៍ផ្ទាល់ខ្លួន និងវិជ្ជាជីវៈ។
ឈុនឆុំ រ័ត្ននីកា
ផ្សាយនៅ ខែកក្កដា 15, 2024