ប្រព័ន្ធក្រេឌីតនៃសាកលវិទ្យាល័យជាតិបាត់ដំបង

 • ថ្នាក់បរិញ្ញាបតរង ដែលមានកម្មវិធី​សិក្សា២ឆ្នាំសិក្សា មានចំនួនក្រេឌីតសរុប ៦០ក្រេឌីត (រយៈពេលសិក្សាចាប់ពីថ្ងៃចុះឈ្មោះចូលរៀនពីដំបូងទៅ មិនឱ្យលើសពី៣ឆ្នាំ សម្រាប់និស្សិតពេញម៉ោង និងមិនឱ្យលើសពី៤ឆ្នាំ សម្រាប់និស្សិតមិនពេញម៉ោង។
 • ថ្នាក់បរិញ្ញាបត្រ ដែលមានកម្មវិធីសិក្សា៤ឆ្នាំសិក្សា មានចំនួនក្រេឌីតសរុប ១២០ក្រេឌីត សម្រាប់ថ្នាក់វិទ្យាសាស្រ្តសង្គម និង ចំនួនក្រេឌីតសរុប១៤០ក្រេឌីត សម្រាប់ថ្នាក់វិទ្យាសាស្រ្តពិត (រយៈពេលសិក្សាចាប់ពីថ្ងៃចុះឈ្មោះចូលរៀនពីដំបូងទៅ មិនឱ្យលើសពី៦ឆ្នាំ សម្រាប់និស្សិតពេញម៉ោង និងមិនឱ្យលើសពី៨ឆ្នាំ សម្រាប់និស្សិតមិនពេញម៉ោង។
 • ថ្នាក់បរិញ្ញាបត្រ ដែលមានកម្មវិធីសិក្សា៥ឆ្នាំសិក្សា មានចំនួនក្រេឌីតសរុប ១៤០ក្រេឌីត (រយៈពេលសិក្សាចាប់ពីថ្ងៃចុះឈ្មោះចូលរៀនពីដំបូងទៅ មិនឱ្យលើសពី៧ឆ្នាំ សម្រាប់និស្សិតពេញម៉ោង និងមិនឱ្យលើសពី១០ឆ្នាំ សម្រាប់និស្សិតមិនពេញម៉ោង។
 • ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលមានកម្មវិធីសិក្សា២ឆ្នាំសិក្សា មានចំនួនក្រេឌីតសរុប ៤៥ក្រេឌីត (រយៈពេលសិក្សាចាប់ពីថ្ងៃចុះឈ្មោះចូលរៀនពីដំបូងទៅ មិនឱ្យលើសពី៣ឆ្នាំ សម្រាប់និស្សិតពេញម៉ោង និងមិនឱ្យលើសពី៨ឆ្នាំ សម្រាប់និស្សិតមិនពេញម៉ោង។
 • ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលមានកម្មវិធីសិក្សា៣ឆ្នាំសិក្សា មានចំនួនក្រេឌីតសរុប ៥៧ក្រេឌីត (រយៈពេលសិក្សាចាប់ពីថ្ងៃចុះឈ្មោះចូលរៀនពីដំបូងទៅ មិនឱ្យលើសពី៦ឆ្នាំ សម្រាប់និស្សិតពេញម៉ោង និងមិនឱ្យលើសពី៨ឆ្នាំ សម្រាប់និស្សិតមិនពេញម៉ោង។
 • ថ្នាក់បណ្ឌិត ដែលមានកម្មវិធីសិក្សាស្រាវជ្រាវ៣ឆ្នាំសិក្សា មានចំនួនក្រេឌីតសរុប ៥៤ក្រេឌីត (រយៈពេលសិក្សាចាប់ពីថ្ងៃចុះឈ្មោះចូលរៀនពីដំបូងទៅ មិនឱ្យលើសពី៦ឆ្នាំ សម្រាប់និស្សិតពេញម៉ោង និងមិនឱ្យលើសពី៨ឆ្នាំ សម្រាប់និស្សិតមិនពេញម៉ោង។

គន្លងសិក្សាធិការរបស់សាកលវិទ្យាល័យជាតិបាត់ដំបង

សិស្ស/និស្សិតដែលមានបំណងចុះឈ្មោះចូលរៀនពីប្រព័ន្ធអប់រំផ្សេង អាចចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យជាតិបាត់ដំបងដូចខាងក្រោម៖

កម្រិតនៃប្រព័ន្ធអប់រំក្រៅផ្លូវការ

កម្រិតសិក្សា
ដែលផ្ទេរចូល

លក្ខខណ្ឌត្រូវបំពេញ

សញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ៣

(មានតម្លៃសមមូលនឹងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ)

បរិញ្ញាបត្រ

– អនុញ្ញាតតែជំនាញដូចគ្នា ឬវិស័យដូចគ្នា

– មានសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ៣

– ប្រឡងចូលរៀនជាប់ជាស្ថាពរ

– អាចចូលបានត្រឹមឆ្នាំទី១ ឆមាសទី១

សញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររង បច្ចេកទេស/ឯកទេស

(អនុវត្តលក្ខខណ្ឌផ្ទេរក្រេឌីតសម្រាប់ឆ្នាំទី១)

– អនុញ្ញាតចូលបានតែជំនាញដូចគ្នា
ឬវិស័យដូចគ្នា

– អាចចូលរៀនបានឆ្នាំទី២ ឆមាសទី១

ដោយត្រូវបំពេញមុខវិជ្ជាតម្រង់ទិសនៃឆ្នាំទី១

សញ្ញាបត្របរិញ្ញាបត្របច្ចេកវិទ្យា/
ឯកទេស

(អនុវត្តលក្ខខណ្ឌផ្ទេរក្រេឌីត)

បរិញ្ញាបត្រជាន់ខ្ពស់

– អនុញ្ញាតតែជំនាញដូចគ្នាឬវិស័យ
ដូចគ្នា

– មានសញ្ញាបត្របរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេស

– ប្រឡងចូលរៀនជាប់ជាស្ថាពរ

– អាចចូលបានត្រឹមឆ្នាំទី១ ឆមាសទី១

សញ្ញាបត្រ​វិជ្ជាជីវៈ​គ្រូបង្រៀនសមមូលនឹងបរិញ្ញាបត្រ​តាមរូបមន្ត ១២+៤

 – អនុញ្ញាតតែជំនាញវិទ្យាសាស្រ្តអប់រំ ឬវិស័យដូចគ្នា

– ត្រូវមានសញ្ញាបត្រ​វិជ្ជាជីវៈ​គ្រូបង្រៀនសមមូលនឹងបរិញ្ញាបត្រ​តាមរូបមន្ត ១២+៤

– ប្រឡងចូលរៀនជាប់ជាស្ថាពរ

– អាចចូលឆ្នាំទី១ ឆមាសទី១

កម្មវិធីផ្លាស់ប្ដូរការសិក្សា

ករណីកម្មវិធីផ្លាស់ប្ដូរការសិក្សាដែលផ្ដួចផ្ដើមដោយដៃគូគ្រឹះស្ថានឧត្ដមសិក្សាជាមួយស.ជ.ប.ដ. ដំណើរការនៃការរៀបចំកម្មវិធីផ្លាស់ប្ដូរការសិក្សា អនុវត្តដូចតទៅ៖

 • ដំណាក់កាលទី១៖   ការិយាល័យអន្តរជាតិនិងទំនាក់ទំនងសាធារណៈប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សា និងជាសាធារណៈតាមកម្រិតសិក្សានិងជំនាញដែលស្របនឹងកម្មវិធីផ្លាស់ប្ដូរការសិក្សា
 • ដំណាក់កាលទី២៖   និស្សិតដាក់ពាក្យប្រឡងជ្រើសរើសនៅការិយាល័យអន្តរជាតិនិងទំនាក់ទំនងសាធារណៈ ដោយភ្ជាប់ជាមួយនូវពាក្យស្នើសុំប្រឡងជ្រើសរើសចូលរួមការផ្លាស់ប្ដូរការសិក្សា រូបថត ៤x៦ ៥សន្លឹក ៣x៤ ៥សន្លឹក និង លិខិតឆ្លងដែនថតចម្លង
 • ដំណាក់កាលទី៣៖    បន្ទាប់ពីវាយតម្លៃនិងចេញលទ្ធផលដោយគណៈកម្មការប្រឡងជ្រើសរើសចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សា ការិយាល័យអន្តរជាតិនិងទំនាក់ទំនងសាធារណៈត្រូវជូនដំណឹងទៅនិស្សិតដែលជាប់និងធ្លាក់ ហើយសម្រាប់និស្សិតជាប់ ត្រូវជូនដំណឹងឱ្យគាត់រៀបចំទិដ្ឋាការ និងឯកសារធានារ៉ាប់រង និងបញ្ជូនលទ្ធផលទៅគ្រឹះស្ថានឧត្ដមសិក្សាទទួលដើម្បីចេញលិខិតព្រមទទួល ឬលិខិតអញ្ជើញផ្លូវការ និងលិខិតឧទ្ទេសនាមពីស.ជ.ប.ដ.
 • ដំណាក់កាលទី៤៖ បន្ទាប់ពីបានជ្រើសរើសដោយជោគជ័យ និស្សិតត្រូវសម្រេចជ្រើសរើសមុខវិជ្ជាដែលមានក្រេឌីតសមមូលជាមួយនឹងមុខវិជ្ជានៃកម្មវិធីអប់រំរបស់ ស.ជ.ប.ដ ដោយមានការផ្ដល់ប្រឹក្សាពីអង្គភាពបណ្ដុះបណ្ដាល ហើយនិស្សិតមិនចាំបាច់ព្យួរការសិក្សាឡើយ។ ក្នុងករណីមិនមានជម្រើសលើមុខវិជ្ជាដែលអាចសមមូលបាន ឬកម្មវិធីផ្សេងៗ និស្សិតអាចស្នើសុំព្យួរការសិក្សាក្នុងរយៈពេលដែលធ្វើការផ្លាស់ប្ដូរការសិក្សា ហើយរយៈពេលនៃការស្នើសុំព្យួរមិនលើសពី ២ឆមាស នៃកម្មវិធីអប់រំសម្រាប់និស្សិតសិក្សាពេញម៉ោង និងមិនលើសពី ៤ឆមាស សម្រាប់និស្សិតសិក្សាមិនពេញម៉ោង
 • ដំណាក់កាលទី៥៖   និស្សិតត្រូវបំពេញកិច្ចព្រមព្រៀងលើការសិក្សា ដែលទទួលស្គាល់ដោយគ្រឹះស្ថាន​ឧត្ដមសិក្សាទទួលនិងស.ជ.ប.ដ និងចម្លងចំនួន៤ច្បាប់ ក្នុងនោះច្បាប់ដើមតម្កល់ទុកនៅការិយាល័យអន្តរជាតិនិងទំនាក់ទំនងសធារណៈ ច្បាប់ចម្លងជូនទៅអង្គភាពបណ្ដុះបណ្ដាល១ច្បាប់ ការិយាល័យសិក្សា១ច្បាប់ ការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ១ច្បាប់ និងមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍ១ច្បាប់ករណីទាក់ទងនឹងគម្រោងស្រាវជ្រាវ
Facebook