—————————

នៅព្រឹកថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមសុខ ឃនសាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងជាសហប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រភាសាចិនជំនាន់ទី១ ដល់សិក្ខាកាមយោធិនចំនួន២២រូប និងប្រកាសបើកវគ្គសិក្សាថ្មីជំនាន់ទី២នៅវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យជាតិបាត់ដំបង។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងភ្ញៀវកត្តិយសមួយចំនួនបានចូលរួមផងដែរ។ នៅក្នុងពិធីនេះដែរ សាកលវិទ្យាល័យជាតិបាត់ដំបង និងបញ្ជាការដ្ឋានភូមិភាគទី៥បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលភាសាចិនរយៈពេល៥ ឆ្នាំ (២០២២ ដល់២០២៦)។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *