នាថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធស័ករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារពិនិត្យតាមដាន និងវាយតម្លៃ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង និងមានការចូលរួមពីថ្នាក់ដឹកនាំ ប្រធាន អនុប្រធានអង្គភាពចំណុះ នាយក មន្ត្រីផែនការ និងអ្នកពាក់ព៏ន្ធប្រមាណ៨០ រូប ។

កិច្ចប្រជុំនេះមានគោលបំណង៖

១. ពិនិត្យលទ្ធផលការងាររបស់អង្គភាពចំណុះក្នុងត្រីមាសទី១

២. ពិនិត្យមើលពីបញ្ហាប្រឈមនានា និងស្វែងរកដំណោះស្រាយ

៣. លើកផែនការកែលម្អគុណភាព និងប្រសិទ្ធភាពការងារសម្រាប់ត្រីមាសទី២បន្ត

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សាកលវិទ្យាការ បានមានប្រសាសន៍ដ៍ខ្ពង់ខ្ពស់ណែនាំដល់គ្រប់អង្គភាព និងជាពិសេសអង្គភាពបណ្តុះបណ្តាលឱ្យពង្រឹងការអនុវត្តការងារបន្ថែមស្របតាមក្របខណ្ឌពេលវេលា និងយកចិត្តទុកដាក់ពង្រឹងគុណភាពអប់រំ និងបានដាក់នូវគោលដៅសម្រាប់ការអនុវត្តត្រីមាសបន្តផងដែរ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *