នៅព្រឹកថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ និស្សិតថ្នាក់បរិញ្ញាបត្រ ឆ្នាំទី២ ជំនាន់ទី១៩ ជំនាញទេសចរណ៍ នៃមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានចុះសិក្សាការអនុវត្តផ្ទាល់នៅសណ្ឋាគារមេហ្សុងវត្តគរ ដែលមានទីតាំងស្ថិតនៅ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលដឹកនាំដោយ លោក សោ ប៊ុនថា។

ការចុះសិក្សាការអនុវត្តនេះផ្តោតសំខាន់ទៅលើប្រាំចំណុចដូចខាងក្រោម៖

– ការធ្វើបដិសណ្ឋារកិច្ចចំពោះភ្ញៀវ

– ការរៀបចំការិយាល័យជួរមុខ

– ការអនុវត្តន៍ផ្នែកគេហកិច្ច

– ការៀបចំផ្នែកអាហារ និងភេសជ្ជៈ

– ការគ្រប់គ្រងទូទៅនៅសណ្ឋាគារ

សកម្មភាពនេះ គឺជាធាតុនៃការអភិវឌ្ឍសមត្ថភាពសតវត្សទី២១ របស់និស្សិត ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងស្រុក ព្រមទាំងតម្រូវការក្នុងការអភិវឌ្ឍ និងធានានិរន្តរភាពសង្គមជាតិ តំបន់ និងអន្តរជាតិ។ ក្នុងដំណើរការចុះសិក្សានេះផងដែរ គឺជាការឆ្លើយតបទៅនឹងទ្រឹស្ដីក្នុងថ្នាក់ និងការអនុវត្តដោយផ្ទាល់របស់មុខវិជ្ជា Hotel Management ស្របតាមកម្មវិធីអប់រំរបស់មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ នៃសាកលវិទ្យាល័យជាតិបាត់ដំបង។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *