នាថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធស័ករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំកម្មវិធីឧបត្ថម្ភសៀវភៅសិក្សា “Xi Jinping: The Governance of China” ចំនួន២០០ក្បាលមកបណ្ណាល័យសាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ដែលបានសម្របសម្រួលដោយការិយាល័យធានាគុណភាពផ្ទៃក្នុង ។ ការឧបត្ថម្ភសៀវភោនេះគឺតាមរយៈលោក YU Fuwen ដែលជានាយកប្រតិបត្តនៃក្រុមហ៊ុន Beijing Chongcue Culture Co., Ltd. ។

អត្ថប្រយោជន៍ដែលទទួលបានពីកម្មវិធីនេះ រួមមាន៖

១. ដើម្បីបង្កើនការយល់ដឹងរបស់និស្សិត និងលោកគ្រូ អ្នកគ្រូ អំពីអភិបាលកិច្ច គោលនយោបាយ និងតួនាទីរបស់ប្រទេសចិននៅលើឆាកអន្តរជាតិ

២. ដើម្បីបម្រើជាធនធានដ៏មានតម្លៃសម្រាប់ការសិក្សាបែបប្រៀបធៀប (Comparative Studies) និងការស្រាវជ្រាវបែបអន្តរកម្ម (Interdisciplinary Research)

៣. ដើម្បីបង្កើនការប្រមូលធនធានសិក្សាសម្រាប់បណ្ណាល័យសាកលវិទ្យាល័យជាតិបាត់ដំបង។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *