បាត់ដំបង៖ នៅម៉ោង២ និង៣០នាទីរសៀល ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ មហាវិទ្យាល័យកសិកម្ម និងកែច្នៃអាហារ និងមហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃសាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំកិច្ចប្រជុំស្តីពី ការពិនិត្យលទ្ធផលការងារប្រចាំខែមេសា និងទិសដៅការងារប្រចាំខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកបណ្ឌិត ស៊្រាន ពៅ សាកលវិទ្យាធិការរង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ គោលបំណងនៃការប្រជុំនេះគឺដើម្បីពិនិត្យ និងតាមដានពីវឌ្ឍភាព ព្រមទាំងផែនការបន្ទាប់របស់មហាវិទ្យាល័យទាំងពីរ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *