ព្រឹកថ្ងៃសៅរ ១៥ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិដំបង បានអញ្ជើញសំណេះសំណាលជាមួយបុគ្គលិកសន្តិសុខ និងអនាម័យ ដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីខ្មែរ។ នាឱកាសដ៏វិសេសវិសាលនេះឯកឧត្តមបានសង្កត់ធ្ងន់លើការចូលរួមរបស់កំលាំងសន្តិសុខ អនាម័យ ដែលតែងតែរក្សាបាននូវសុខ សុវត្ថិភាព និងបរិស្ថានស្អាតដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុក្គលិក និងនិស្សិតនៃសាកលវិទ្យាល័យជាតិដំបង និងបានចែកជូនបុគ្គលិកសន្តិសុខ និងអនាម័យ ៣១ នាក់(ស្រី ១៧នាក់) ដោយម្នាក់ៗទទួលបានថវិកា ៥០ ០០០ រៀល។ ឯកឧត្តមបានផ្តាំផ្ញើដល់សន្តិសុខ និងអនាម័យ បន្តការយកចិត្តទុកដាក់នឹងការងារបន្ថែមទៀតដើម្បីវឌ្ឍនភាពបរិស្ថានសាកលវិទ្យាល័យ និងជូនពរបុគ្គលិកទាំងអស់ជួបតែសុខ សុវត្ថិភាពក្នុងដំណើរជិត-ឆ្ងាយនាឱកាសចូលឆ្នាំថ្មីនេះ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *