បាត់ដំបង៖ នៅរសៀលម៉ោង២ និង០០នាទី ថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ នៃសាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំការប្រជុំស្តីពី «គម្រោងអភិវឌ្ឃកម្មវិធីសិក្សា ការរៀន និងបង្រៀន ជំនាញពាណិជ្ជកម្ម និងការគ្រប់គ្រងខ្សែ សង្វាក់ផ្គត់ផ្គង់ នៅសាកលវិទ្យាល័យជាតិបាត់ដំបង» ក្រោមអធិបតីភាព លោក ទៀង ម៉ូរិន សាកលវិទ្យាធិការរង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ គោលបំណងនៃការប្រជុំនេះគឺ ដើម្បីពិនិត្យ និងសម្រេចលើមុខវិជ្ជានីមួយៗនៃកម្មវិធីអប់រំដើម្បីឱ្យស្របទៅបរិបថទីផ្សារ និងគុណវុឌ្ឍជាតិ។



