បាត់ដំបង៖ នៅម៉ោង១០ និង០០នាទីព្រឹក ថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ នៃសាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំកិច្ចប្រជុំប្រចាំខែមេសាស្តីពី «ការអនុវត្តសកម្មភាពគម្រោងODAសម្រាប់ឆ្នាទី២ នៅសាកលវិទ្យាល័យជាតិបាត់ដំបង» ក្រោមអធិបតីភាព លោក ទៀង ម៉ូរិន សាកលវិទ្យាធិការរង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ គោលបំណងនៃការប្រជុំនេះគឺ ដើម្បីពិភាក្សាលើបណ្ដុះបណ្ដាលគ្រូបង្គោលនារដូវក្ដៅដែលធ្វើឡើងនៅសាកលវិទ្យាល័យនារីឌុកស៊ុង និងការងារកម្មវិធីអប់រំ។


