បាត់ដំបង៖ នាព្រឹកថ្ងៃអាទិត្យ ៩កេីត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២៥ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ បានសហការជាមួយ ធនាគារ HATTHA BANK រៀបចំសិក្ខាសាលា លើប្រធានបទ បរិវត្តកម្មឌីជីថលក្នុងវិស័យធុរកិច្ច(Digital Transformation in Business) ក្នុងគោលបំណង ដើម្បីចែករំលែកអំពីចំណេះដឹង បទពិសោធន៍ទាក់ទងទៅនឹងអាជីពការងារ និងមុខជំនាញអនុវត្តជាក់ស្ដែងActuarial Science ដែលជាជំនាញចាំបាច់ក្នុងវិស័យធនាគាព្រមទាំងអាជីវកម្មផងដែល។ សិក្ខាសាលានេះមាននិស្សិតចូលរួមចំនួនប្រមាណជាង ២២០នាក់នៅសាលសន្និសីទមហានគរ នៃសាកលវិទ្យាល័យជាតិបាត់ដំបង។





