បាត់ដំបង៖ នៅថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែ ឆ្នាំមេសា២០២៥ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ នៃសាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំកម្មវិធីសិក្ខាសាលាស្តីពី «ការកែលម្អកម្មវិធីអប់រំជំនាញទេសចរណ៍» ក្រោមអធិបតីភាព លោក ទៀង ម៉ូរិន សាកលវិទ្យាធិការរង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ កម្មវិធីសិក្ខាសាលានេះមានវាគ្មិនចំនួន០២រូប នឹងធ្វើបទបង្ហាញលើប្រធានបទដូចខាងក្រោម៖
១. លោក ទៀង ម៉ូរិន ធ្វើបទបង្ហាញលើប្រធានបទ «ការកែលម្អកម្មវិធីអប់រំតាមស្តង់ដាអប្បរមានិងការអភិវឌ្ឍកម្មវិធីអប់រំស្របតាមបំណិនសតវត្សទី២១»
២. លោកស្រី សឿន ចិន្ដា ធ្វើបទបង្ហាញលើប្រធានបទ «កម្មវិធីអប់រំជំនាញទេសចរណ៍ និងចំណុចខ្លាំងនៃការផ្លាស់ប្ដូរនូវមុខវិជ្ជាចាស់ និងមុខវិជ្ជាថ្មី និងលទ្ធផលនៃការវិភាគទីផ្សារ»
សិក្ខាសាលានេះមានគោលបំណងដូចជា៖
១.កម្មវិធីអប់រំជំនាញទេសចរណ៍ និងចំណុចខ្លាំងនៃការ ផ្លាស់ប្ដូរ នូវមុខវិជ្ជាចាស់ និងមុខវិជ្ជាថ្មី និងលទ្ធផល នៃការ វិភាគទីផ្សារ
២.ប្រមូលធាតុចូលដើម្បីកែលម្អ និងអភិវឌ្ឍកម្មវិធីអប់រំ ឱ្យស្របតាមស្តង់ដាអប្បរមា លើមុខជំនាញទេសចរណ៍





