ថ្ងៃច័ន្ទ ១០ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ មហាវិទ្យាកសិកម្ម និងកែច្នៃអាហារ បានរៀបចំកិច្ចពិភាក្សាស្តីពីការធ្វើវិនិយោគរួមគ្នារវាងសាកលវិទ្យាល័យជាតិបាត់ដំបង និងក្រុមហ៊ុន ស៊ី.ភី កម្ពុជា ចំកាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង និងលោក Paitoon Wongkatawethin អគ្គនាយករងក្រុមហ៊ុនស៊ី.ភី កម្ពុជា ចំកាត់ ប្រចាំប្រទេសកម្ពុជា។ កិច្ចពិភាក្សានេះទទួលបានលទ្ធផលផ្លែផ្កាដោយមានការចូលរួមចំណែកក្នុងការជួយគាំទ្រគ្នាទៅវិញទៅមកលើបទដ្ឋានបច្ចេកទេស និងទុនវិនិយោគរវាងក្រុមហ៊ុន និងសាកលវិទ្យាល័យ។ ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមសាកលវិទ្យាធិការបានស្នើក្រុមហ៊ុនបន្ត និងជម្រុញការគាំទ្របន្ថែមទៀតលើការទទួលយកនិស្សិតហាត់ការ និងការជ្រើសរើសនិស្សិតកសិកម្មចូលបម្រើការងារនៅតាមអង្គភាពនានារបស់ក្រុមហ៊ុននៅប្រទេសកម្ពុជា។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *