បាត់ដំបង៖ នៅថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ មហាវិទ្យាកសិកម្ម និងកែច្នៃអាហារ នៃសាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំកិច្ចតែងការបង្រៀនរបស់គ្រូបង្រៀនតាមក្របខ័ណ្ឌអប់រំ អនាគតផលសម្រាប់ការអប់រំផ្អែកលើលទ្ធផល” ក្រោមអធិបតីភាព លោកបណ្ឌិត ស្រ៊ាន ពៅ សាកលវិទ្យាធិការរង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ វគ្គបណ្តុះបណ្តាលនេះមានវាគ្មិនចំនួន ៦រូប ដោយធ្វើបទបង្ហាញផ្អែកលើប្រធានបទដូចខាងក្រោម៖

១. លោកបណ្ឌិត ស៊្រាន ពៅ ធ្វើបទបង្ហាញលើប្រធានបទ “កម្មវិធីក្របខ័ណ្ឌអភិវឌ្ឍកម្មវិធីសិក្សាតាមការអប់រំផ្អែកលើលទ្ធផល”

២. លោកបណ្ឌិត ម៉ម សុផានី ធ្វើបទបង្ហាញលើប្រធានបទ “កម្មវិធីអប់រំ និងទម្រង់គម្រោងមេរៀននៃកម្មវិធីថ្មី”

៣. កញ្ញា ឡូ ស្រីង៉ែត ធ្វើបទបង្ហាញលើប្រធានបទ “ការរៀបចំគម្រោងប្លង់មេរៀនតាមការអប់រំផ្អែកលើលទ្ធផល (OBE)”

៤. លោកបណ្ឌិត មួន សុវណ្ណារ៉ា ធ្វើបទបង្ហាញលើប្រធានបទ “ការបង្រៀនតាមបែបគរុកោស្យលនវានុវត្តន៍ (Innovative Pedagogy)ដើម្បីសម្រេចបាននូវលទ្ធផលនៃការសិក្សា”

៥. កញ្ញា ហ៊ុន ស៊ីយ៉ា ធ្វើបទបង្ហាញលើប្រធានបទ “វិធីសាស្ត្រវាយតម្លៃការបង្រៀន(Holistic Assessment) ដើម្បីសម្រេចបាននូវលទ្ធផលនៃការសិក្សា”

៦. លោក ឡុង ទិត្យ ធ្វើបទបង្ហាញលើប្រធានបទ “បញ្ហាប្រឈម និងដំណោះស្រាយលើការបង្រៀន និងរៀន”

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *