នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ២:៣០ រសៀល មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ ទស្សនាវដ្តីស្រាវជ្រាវវិទ្យាសាស្រ្តរបស់សាកលវិទ្យាល័យជាតិបាត់ដំបង សារណាបទនិងនិក្ខេបបទអេឡិចត្រូនិច ព្រមទាំងផ្សព្វផ្សាយមូលនិធិស្រាវជ្រាវឧត្តមសិក្សាក្រោមគម្រោងកែលម្អការអប់រំឧត្តមសិក្សាទី២ ចាប់ពីឆ្នាំ ២០២៥-២០៣០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង ។ នាឱកាសដ៏វិសេសវិសាលនេះ ឯកឧត្ដមសាកលវិទ្យាធិការបានបញ្ជាក់ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលថា ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងវឌ្ឍនភាពដ៏សម្បូរបែបរបស់សាកលវិទ្យាល័យ និងកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមសាកលវិទ្យាធិការក្នុងការអនុវត្តកំណែទម្រង់យ៉ាងសកម្ម, ការប្រែក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល, ពង្រឹងប្រព័ន្ធដឹកនាំនិងគ្រប់គ្រង, ការអនុវត្តផែនការយុទ្ធសាស្ត្រ, ការបង្កើតទស្សនាវដ្ដីស្រាវជ្រាវនិងយន្តការជំរុញការស្រាវជ្រាវ បង្កើតអោយមានមូលនិធិស្រាវជ្រាវ(NUBB Seed Grant), ការបង្កើតគណៈកម្មការនិងប្រព័ន្ធធានាគុណភាពផ្ទៃក្នុងរឹងមាំ, ការតាមដានស្ថានភាពមានការធ្វើរបស់និស្សិតក្រោយបញ្ចប់ការសិក្សា, ការរៀបចំកិច្ចព្រមព្រៀងលទ្ធផលប្រចាំឆ្នាំនិងវាយតម្លៃទៀងទាត់, ប្រព័ន្ធបណ្ណាល័យអេឡិកត្រូនិក, ម៉ូបែលអ៊ែប, ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការបង្កើតកម្មវិធីថ្មីក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងកសិកម្ម ការអនុវត្តកម្មវិធីអប់រំតាមបែបការអប់រំផ្អែកលើលទ្ធផល (Outcome-based education) និងការកសាងអគារថ្មីបម្រើឱ្យការបង្រៀន រៀន និងស្រាវជ្រាវ។ ទន្ទឹមនឹងនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានផ្ដល់មតិផ្ដាំផ្ញើ ដើម្បីសាកលវិទ្យាល័យជាតិបាត់ដំបងបន្តអភិវឌ្ឍន៍ដើម្បីបង្កើនកិត្យានុភាព គុណភាព និងការឆ្លើយតបទៅនឹងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច រួមមាន ១) ចាប់ដៃគូជាមួយសាកលវិទ្យាល័យជាតិដែលមានបទពិសោធដើម្បីបន្តពង្រឹងកម្មវិធីសិក្សា ទស្សនកិច្ចសិក្សាឯកទេស បន្តការផ្ទេរបច្ចេកវិទ្យា និងអភិវឌ្ឍស្តង់ដាល្អៗ បង្កើតជាប្រព័ន្ធអេកូឡូស៊ី បង្កើតក្រុមប្រឹក្សាវិទ្យាសាស្ត្រដើម្បីផ្តល់យោបល់ និងចែករំលែកបទពិសោធ (២) បន្តបណ្ដុះបណ្ដាលថ្នាក់បណ្ឌិត (PhD) ដោយសហការជាមួយនឹងសាកលវិទ្យាល័យក្នុងស្រុកដែលមានគុណភាព ឬសាកលវិទ្យាល័យអន្តរជាតិនានា ក្នុងរូបភាពជាការបណ្ដុះបណ្ដាលរួមគ្នា, រៀបចំកម្មវិធី Joint Degree ជាមួយសាកលវិទ្យាល័យបរទេសសម្រាប់ថ្នាក់អនុវបណ្ឌិតលើមុខវិជ្ជាសេដ្ឋកិច្ច និងច្បាប់ (៣) សហការជាមួយសកលវិទ្យាល័យទាំងក្នុងស្រុក និងក្រៅស្រុក (៤) លើកកម្ពស់ការងារស្រាវជ្រាវ និងបោះពុម្ភផ្សាយ (៥) ផ្តល់ឋានន្តរសក្តិដល់សាស្ត្រាចារ្យដែលបានសិក្សាស្រាវជ្រាវជោគជ័យ (៦) បង្កើតក្រុមការងារបន្តការសិក្សាស្រាវជ្រាវបច្ចេកវិទ្យាថ្មី AI ក្នុងវិស័យអប់រំ (៧) បង្កើតកម្មវិធី Competency-Based Training (CBT) កម្រិតមធ្យម និងឧត្តម។ ជាកិច្ចចុងក្រោយ ឯកឧត្តម សាកលវិទ្យាធិការ បានបញ្ជាក់ពីការបង្កើតទស្សនាវដ្តី សារណាបទនិងនិក្ខេបបទអេឡិតត្រូនិច និងអ្វីដែលបានបង្កើតហើយត្រូវតែដំណើរការ មិនអាចមិនដំណើរការបានទេ។ កិច្ចប្រជុំផ្សព្វផ្សាយនេះត្រូវបានបញ្ចប់ប្រកបដោយបរិយាកាសរីករាយ ស្និតស្នាល៕ និងអភិវឌ្ឍន៍ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ ទស្សនាវដ្តីស្រាវជ្រាវវិទ្យាសាស្រ្តរបស់សាកលវិទ្យាល័យជាតិបាត់ដំបង សារណាបទនិងនិក្ខេបបទអេឡិចត្រូនិច ព្រមទាំងផ្សព្វផ្សាយមូលនិធិស្រាវជ្រាវឧត្តមសិក្សាក្រោមគម្រោងកែលម្អការអប់រំឧត្តមសិក្សាទី២ ចាប់ពីឆ្នាំ ២០២៥-២០៣០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង ។ នាឱកាសដ៏វិសេសវិសាលនេះ ឯកឧត្ដមសាកលវិទ្យាធិការបានបញ្ជាក់ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលថា ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងវឌ្ឍនភាពដ៏សម្បូរបែបរបស់សាកលវិទ្យាល័យ និងកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមសាកលវិទ្យាធិការក្នុងការអនុវត្តកំណែទម្រង់យ៉ាងសកម្ម, ការប្រែក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល, ពង្រឹងប្រព័ន្ធដឹកនាំនិងគ្រប់គ្រង, ការអនុវត្តផែនការយុទ្ធសាស្ត្រ, ការបង្កើតទស្សនាវដ្ដីស្រាវជ្រាវនិងយន្តការជំរុញការស្រាវជ្រាវ បង្កើតអោយមានមូលនិធិស្រាវជ្រាវ(NUBB Seed Grant), ការបង្កើតគណៈកម្មការនិងប្រព័ន្ធធានាគុណភាពផ្ទៃក្នុងរឹងមាំ, ការតាមដានស្ថានភាពមានការធ្វើរបស់និស្សិតក្រោយបញ្ចប់ការសិក្សា, ការរៀបចំកិច្ចព្រមព្រៀងលទ្ធផលប្រចាំឆ្នាំនិងវាយតម្លៃទៀងទាត់, ប្រព័ន្ធបណ្ណាល័យអេឡិកត្រូនិក, ម៉ូបែលអ៊ែប, ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការបង្កើតកម្មវិធីថ្មីក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងកសិកម្ម ការអនុវត្តកម្មវិធីអប់រំតាមបែបការអប់រំផ្អែកលើលទ្ធផល (Outcome-based education) និងការកសាងអគារថ្មីបម្រើឱ្យការបង្រៀន រៀន និងស្រាវជ្រាវ។ ទន្ទឹមនឹងនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានផ្ដល់មតិផ្ដាំផ្ញើ ដើម្បីសាកលវិទ្យាល័យជាតិបាត់ដំបងបន្តអភិវឌ្ឍន៍ដើម្បីបង្កើនកិត្យានុភាព គុណភាព និងការឆ្លើយតបទៅនឹងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច រួមមាន ១) ចាប់ដៃគូជាមួយសាកលវិទ្យាល័យជាតិដែលមានបទពិសោធដើម្បីបន្តពង្រឹងកម្មវិធីសិក្សា ទស្សនកិច្ចសិក្សាឯកទេស បន្តការផ្ទេរបច្ចេកវិទ្យា និងអភិវឌ្ឍស្តង់ដាល្អៗ បង្កើតជាប្រព័ន្ធអេកូឡូស៊ី បង្កើតក្រុមប្រឹក្សាវិទ្យាសាស្ត្រដើម្បីផ្តល់យោបល់ និងចែករំលែកបទពិសោធ (២) បន្តបណ្ដុះបណ្ដាលថ្នាក់បណ្ឌិត (PhD) ដោយសហការជាមួយនឹងសាកលវិទ្យាល័យក្នុងស្រុកដែលមានគុណភាព ឬសាកលវិទ្យាល័យអន្តរជាតិនានា ក្នុងរូបភាពជាការបណ្ដុះបណ្ដាលរួមគ្នា, រៀបចំកម្មវិធី Joint Degree ជាមួយសាកលវិទ្យាល័យបរទេសសម្រាប់ថ្នាក់អនុវបណ្ឌិតលើមុខវិជ្ជាសេដ្ឋកិច្ច និងច្បាប់ (៣) សហការជាមួយសកលវិទ្យាល័យទាំងក្នុងស្រុក និងក្រៅស្រុក (៤) លើកកម្ពស់ការងារស្រាវជ្រាវ និងបោះពុម្ភផ្សាយ (៥) ផ្តល់ឋានន្តរសក្តិដល់សាស្ត្រាចារ្យដែលបានសិក្សាស្រាវជ្រាវជោគជ័យ (៦) បង្កើតក្រុមការងារបន្តការសិក្សាស្រាវជ្រាវបច្ចេកវិទ្យាថ្មី AI ក្នុងវិស័យអប់រំ (៧) បង្កើតកម្មវិធី Competency-Based Training (CBT) កម្រិតមធ្យម និងឧត្តម។ ជាកិច្ចចុងក្រោយ ឯកឧត្តម សាកលវិទ្យាធិការ បានបញ្ជាក់ពីការបង្កើតទស្សនាវដ្តី សារណាបទនិងនិក្ខេបបទអេឡិតត្រូនិច និងអ្វីដែលបានបង្កើតហើយត្រូវតែដំណើរការ មិនអាចមិនដំណើរការបានទេ។ កិច្ចប្រជុំផ្សព្វផ្សាយនេះត្រូវបានបញ្ចប់ប្រកបដោយបរិយាកាសរីករាយ ស្និតស្នាល៕

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *