នៅព្រឹកថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ សាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំកិច្ចប្រជុំលម្អិតស្តីពីសំណើរគម្រោងស្រាវជ្រាវ ដែលស្ថិតក្រោមក្របខណ្ឌនៃគម្រោងលើកកម្ពស់បណ្តាញឧស្សាហកម្ម-គ្រឹះស្ថានសិក្សា-សហគមន៍ សម្រាប់ការពង្រឹងសមត្ថភាពស្រាវជ្រាវ និងអភិវឌ្ឍន៍វិស្វកម្ម (The Project for Enhancing Industry-Academic-Community Networks for Strengthening Capacity of Engineering Research and Development – INACON) ក្រោមមូលនិធិគាំទ្រពីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ចាយកា (JICA)។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងកញ្ញា Chikako Sasaki អ្នកសម្របសម្រួលទូទៅនៃគម្រោង INACON ដែលកិច្ចប្រជុំនេះផ្តោតលើសំណើរគម្រោងស្រាវជ្រាវ ផែនការអភិវឌ្ឍធនធានមនុស្ស ដំណើរការនៃការស្រាវជ្រាវ និងការគាំទ្រនានាដើម្បីធ្វើឱ្យប្រសើរឡើងនៅក្នុងសាកលវិទ្យាល័យជាតិបាត់ដំបង។ ក្នុងនោះផងដែរក៏មានការប្រគល់រថយន្ត១គ្រឿង ដែលស្ថិតក្រោមក្របខណ្ឌនៃគម្រោង INACON គាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ចាយកា (JICA)។





