បុគ្គលិកអប់រំ ចំនួន ២រូប នៃសាកលវិទ្យាល័យជាតិបាត់ដំបង ត្រូវបានចាត់បញ្ជូនឱ្យចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល ៧ថ្ងៃ ស្តីពី “The 18th Assessor Training workshop for AUN-QA Programme Assessment and 450th AUN-QA Programme Assessment” នៅសាកលវិទ្យាល័យ De La Salle ប្រទេសហ្វីលីពីនក្រោមការគាំទ្រពីគម្រោងកែលម្អឧត្តមសិក្សា។ គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺ ដើម្បីរួមចំណែកដល់ដំណើរការធានាគុណភាពផ្ទៃក្នុងនៃកម្មវិធីអប់រំប្រកបដោយប្រសិទ្ធភាព ស្របតាមស្តង់ដា AUN-QA ដែលជាស្ដង់ដាគុណភាពអប់រំកម្រិតតំបន់។ កម្មវិធីអប់រំដែលទទួលបានការវាយតម្លៃ AUN-QA នេះ នឹងផ្ដល់ឱកាសជូននិស្សិតក្នុងការទទួលបាននូវកម្មវិធីអប់រំដែលមានស្ដង់ដាខ្ពស់ និងមានការទទួលស្គាល់សញ្ញាបត្រនិងគុណវុឌ្ឍិក្នុងតំបន់ និងអន្តរជាតិ។




