នៅរសៀលថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនដេគើស៍ ដេគ័ររេសិន ឯ.ក ដែលជាក្រុមហ៊ុនមានជំនាញខាងគូរប្លង់ និងរចនាម៉ូតសំណង់អគារផ្នែកខាងក្នុងនៅព្រះរាជាណាចក្រកម្ពុជា។ ថ្លែងនៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានធ្វើរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពរបស់សាកលវិទ្យាល័យជាតិបាត់ដំបងនាពេលបច្ចុប្បន្ន ព្រមទាំងលើកឡើងពីសារៈសំខាន់នៃអនុស្សរណៈរវាងក្រុមហ៊ុន ដេគើស៍ ដេគ័ររេសិន ឯ.ក ដែលនឹងផ្តល់អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងការចែករំលែកព័ត៌មានដល់ស្ថាប័ន ការផ្តល់កិច្ចសហការក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន ដើម្បីផ្តល់ឱកាសឱ្យនិស្សិតជំនាញស្ថាបត្យកម្មបានចុះហាត់ការ និងស្វែងយល់ពីលក្ខណៈសំណង់ជាមួយក្រុមហ៊ុននេះផ្ទាល់តែម្តង។ លោក ឈួ វិស្សាសៈ នាយកក្រុមហ៊ុន ដេគើស៍ ដេគ័ររេសិន ឯ.ក បានមានចំណាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះការបង្កើតឱ្យមានពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការទទួលយកនិស្សិតជំនាញស្ថាបត្យកម្ម ចូលមកបម្រើការងារនៅក្នុងក្រុមហ៊ុនក្រោយបញ្ចប់ការសិក្សា និងការទទួលនិស្សិតហាត់ការព្រមទាំងទស្សនកិច្ចសិក្សារយៈពេលខ្លីផងដែរ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *