ថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ពិធីបើកជាផ្លូវការកម្មវិធីថ្នាលបណ្តុះអាជីវកម្មកែច្នៃអាហារ (វគ្គទី ២) ត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាព លោកបណ្ឌិត ស្រ៊ាន ពៅ សាកលវិទ្យាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាល័យជាតិបាត់ដំបង រួមជាមួយតំណាងសហគ្រិនខ្មែរ និងលោក Shin Younghwa នាយករងទីភ្នាក់ងារសហប្រតិបត្តការណ៍អន្តរជាតិកូរ៉េប្រចាំកម្ពុជា(KOICA)។
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង ជម្រុញការស្រាវជ្រាវ និងនវានុវត្តន៍ផលិតផលកែច្នៃអាហារ ដើម្បីបង្កើតអាជីវកម្ម សម្រាប់និស្សិត និងសហគ្រាសក្នុងវិស័យកែច្នៃអាហារនៅក្នុងប្រទេសកម្ពុជា។
អ្នកចូលរួមសរុបចំនួន ៣១០ នាក់ក្នុងកម្មវិធីនេះ រួមទាំងគ្រូបង្រៀន បុគ្កលិក និស្សិត និងតំណាងមន្ទីរពាក់ព័ន្ធផ្សេងៗទៀតផងដែល។
កម្មវិធីនេះក្រោមជំនួយសហឧបត្ថម្ភដោយ សហគ្រិនខ្មែរ និងអង្គការ KOICA តាមរយៈគម្រោងភូមិសន្តិភាព។ ក្រុមជ័យលាភីនីមួយៗនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២០ លានរៀល ក្នុងមួយក្រុម សម្រាប់ចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣។
ព័ត៌មានបន្ថែម៖ សូមទាក់ទង ដេប៉ាតឺម៉ង់កែច្នៃអាហារ នៃមហាវិទ្យាល័យកសិកម្ម និងកែច្នៃអាហារ។




