នាពេលរសៀលថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ សាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានទទួលស្វាគមន៍ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសហការី។ ឯកឧត្តម ថេង ច័ន្ទសង្វារ បានធ្វើបាឋកថាស្តីពី “ក្របខណ្ឌគោលនយោបាយ និងច្បាប់នៃការគ្រប់គ្រងវិស័យសំណង់នៅកម្ពុជា”។
បាឋកថានេះបានទាក់ទាញអ្នកចូលរួមយ៉ាងច្រើន រួមមាននិស្សិតចំនួន ៤០០នាក់ បុគ្គលិក មន្ត្រី និងតំណាងមកពីមហាវិទ្យាល័យ។ ក្នុងអំឡុងពេលនោះ ឯកឧត្តម ថេង ច័ន្ទសង្វារ បានចែករំលែកចំណេះដឹងដ៏មានតម្លៃស្តីពីក្របខណ្ឌគោលនយោបាយ និងបទប្បញ្ញត្តិច្បាប់ ដែលគ្រប់គ្រងវិស័យសំណង់ដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សនៅកម្ពុជា។





