នាថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរោង​ ឆស័ក​ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥​ សាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ​ ឃន សាកលវិទ្យាល័យជាតិបាត់ដំបង និង​លោកជំទាវ ក្នុងគោលបំណង អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក៏ដូចជារំលេចតម្លៃនិងលើកកម្ពស់ដល់នារីទាំងអស់ក្នុងពិភពលោក រួមមាន ការគោរព ស្រលាញ់ ការលើកកម្ពស់ដល់ស្រ្តី និងក្មេងស្រីគ្រប់រូបក្នុងសេដ្ឋកិច្ច កាងារនយោបាយ និងការចូលរួម កិច្ចការក្នុងសង្គម និងជាថ្ងៃដ៏មានសារៈសំខាន់មួយ ដែលបានបង្ហាញពីប្រវត្តិដ៏អង់អាចរបស់ស្ត្រី រហូតដល់គេចាត់ទុកស្ត្រី ជាមាតានៃពិភពលោក ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ សូមថ្វាយព្រះពរ និងគោរពជូនពរ ព្រមទាំងជូនពរដល់ស្ត្រី និងក្មេងស្រីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា សូមមានសុខភាពល្អបរិបូរណ៍ ជោគជ័យគ្រប់ភារកិច្ច និងជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *