នៅថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី”ការអប់រំ ផ្សព្វផ្សាយពីការបង្ការទប់ស្កាត់គ្រោះថ្នាក់នានា បង្កដោយការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ផលិតផលថ្នាំជក់ បារីអេឡិចត្រូនិក និងគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវគោក ដល់និស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបង” ក្រោមអធិបតីភាព លោកបណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង ដោយមានកិច្ចសហការពីការិយាល័យប្រឆាំងគ្រឿងញៀន និងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ សិក្ខាសាលាផ្សព្វផ្សាយនេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក និង និស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី១ នៃសាកលវិទ្យាល័យជាតិបាត់ដំបង និងមន្រ្តីកងកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃការិយាល័យប្រឆាំងគ្រឿងញៀន និងផ្នែកចរាចរណ៍ផ្លូវគោកនៃការិយាល័យនគរបាលបាលចរាចរណ៍ផ្លូវគោករបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីៈ
១.ផលប៉ះពាល់នៃគ្រឿងញៀន
២.ច្បាប់ចរាចរណ៍ផ្លូវគោក
៣.កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក






