នាព្រឹកថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ សាកលវិទ្យាល័យជាតិបាត់ដំបងបានទទួលស្វាគមន៍ លោកសាស្ត្រាចារ្យ Péter Hantz ដែលបានវិលត្រឡប់មកកាន់សាកលវិទ្យាល័យជាតិបាត់ដំបងជាលើកទីពីរ ដើម្បីបង្រៀនអំពី សិល្បៈចំណីអាហារ។ បន្ទាប់ពីវគ្គសិក្សាក្នុងខែមករា លោកសាស្រ្តាចារ្យ បានត្រឡប់មកវិញដើម្បីបន្តកម្មវិធីសិក្សា និងបង្រៀននិស្សិតជំនាញកែច្នៃអាហារ។





