ថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ សាកលវិទ្យាល័យជាតិបាត់ដំបង បានចុះអនុស្សរណៈនៃការយោគយល់ជាមួយអង្គការរ៉ាក់ ក្រោមអធិបតីភាព ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងអ្នកស្រីបណ្ឌិត សាផន សុមោលីរស្មី ជានាយិការរងប្រតិបត្តិ នៃអង្គការរ៉ាក់។ ពិធីចុះអនុស្សរណៈនៃការយោគយល់នេះធ្វើឡើងគោលបំណងលើកកម្ពស់ការយល់ដឹង និងការយល់ដឹងអំពីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ និងសិទ្ធិពង្រឹងសមត្ថភាពរបស់អ្នកពាក់ព័ន្ធតាមរយៈការបណ្តុះបណ្តាល ជំរុញការសន្ទនាបើកចំហ និងលើកកម្ពស់កិច្ចសហការក្នុងការស្រាវជ្រាវ ការតស៊ូមតិ និងកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយ។ ការចុះអនុស្សរណៈនៃការយោគយល់នេះ គឺជាកិច្ចសហប្រតិបត្តិការរវាងអង្គការសង្គមស៊ីវិល និងគ្រឹះស្ថានឧត្តមសិក្សា ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹងអំពីសុខភាពក្នុងចំណោមយុវវ័យ ជាពិសេស សុខភាពផ្លូវភេទ សុភាពបន្តពូជ និងសិទ្ធិ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *