នៅថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ វិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានសហការជាមួយស្ថានទូតសហរដ្ឋអាមេរិករៀបចំបទបង្ហាញស្តីពី“បណ្ណាល័យឌីជីថលរបស់សហរដ្ឋអាមេរិក-eLibraryUSA” ក្រោមអធិបតីភាព លោក ទៀង ម៉ូរិន សាកលវិទ្យាធិការរង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ បទបង្ហាញនេះធ្វើឡើងដោយកញ្ញា ច្រឹង សុជាតា ជាមន្រ្តីសម្របសម្រួលការងារអប់រំរបស់ស្ថានទូតសហរដ្ឋអាមេរិក ក្នុងគោលបំណងដើម្បីផ្តល់ព័ត៌មានលម្អិតជូននិស្សិតពី បណ្ណាល័យឌីជីថលរបស់សហរដ្ឋអាមេរិក សារៈសំខាន់នៃការចូលប្រើប្រាស់បណ្ណាល័យ ព្រមទាំងការបង្កើតគណនីផ្ទាល់ខ្លួនសម្រាប់ចូលប្រើប្រាស់បណ្ណាល័យនេះផងដែរ។ លើសពីនេះទៀត បទបង្ហាញនេះក៏បានផ្តោតផងដែរទៅលើការចូលអានព័ត៌មាននានារនៅលើគេហទំព័ររបស់សា្ថនទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាទាក់ទងនឹងឱកាសហាត់ការការងារជាមួយស្ថានទូត កម្មវិធីផ្លាស់ប្តូរការសិក្សា និងកម្មវិធីអាហារូបករណ៍ទៀតផង។





