នៅថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ លោក ទៀង ម៉ូរិន សាកលវិទ្យាធិការរង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង(ស.ជ.ប.ដ.) បានទទួលជួបពិភាក្សាការងារជាមួយMs. Sara Feuerstien ជាមន្រ្តីទទួលបន្ទុកផ្នែកកិច្ចការវប្បធម៍ និងកញ្ញា ច្រឹង សុជាតា ជាមន្រ្តីសម្របសម្រួលការងារអប់រំរបស់ស្ថានទូតសហរដ្ឋអាមេរិក។ កិច្ចពិភាក្សានេះបានផ្តោតជាពិេសេទៅលើការបញ្ជូន និងទទួលយកអ្នកស្ម័គ្រចិត្តរបស់សហរដ្ឋអាមេរិកមកបំពេញការងារនៅស.ជ.ប.ដ.នាពេលខាងមុខ ដែលវត្តមានរបស់អ្នកស្ម័គ្រចិត្តនេះនឹងជួយពង្រឹងគុណភាពនៃការបណ្តុះបណ្តាលភាសាអង់គ្លេស តាមរយៈការបញ្ចូលបច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗ ក្នុងការរៀន និងបង្រៀនភាសាអង់គ្លេស ព្រមទាំងការកែលម្អកម្មវិធីអប់រំភាសាអង់គ្លេសថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជាដើម។ លើសពីនេះទៀត មន្រ្តីតំណាងស្ថានប័នទាំង២ក៏បានពិនិត្យមើលដំណើរការការងារទូទៅក្នុងមជ្ឈមណ្ឌលការងារUSAIDរបស់ស.ជ.ប.ដ. ព្រមទាំងបានវាយតម្លៃខ្ពស់ពីសារៈសំខាន់ និងការវិវត្តជាវិជ្ជមានរបស់មជ្ឈមណ្ឌលការងារនេះផងដែរ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *