នៅថ្ងៃអាទិត្យ ៤ កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ឆ្នាំ២៥៦៨ ត្រូវថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍និងសាលាក្រោយបរិញ្ញាបត្រនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារថ្នាក់បណ្ឌិតវិទ្យាសាស្រ្តអប់រំ ជំនាញគ្រប់គ្រងអប់រំ ជំនាន់ទី២ ក្រោមអធិបតីភាព លោកបណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិបាត់ដំបង តំណាងដ៌ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង ព្រមទាំងគណៈកម្មការវាយតម្លៃ និងអ្នកចូលរួមសរុបចំនួន៣០នាក់។
មានបេក្ខជនបណ្ឌិតចំនួន៥រូបបានការពារគម្រោងស្រាវជ្រាវពិស្តារថ្នាក់បណ្ឌិតរួមមាន ៖
១. លោក ប៊ូ ដា បង្ហាញប្រធានបទពី ”ឥទ្ធិពលនៃសមត្ថភាពស្រាវជ្រាវរបស់គ្រូឧទ្ទេសលើការអភិវឌ្ឍវិជ្ជា ជីវៈក្នុងការស្រាវជ្រាវរបស់គរុនិស្សិត”
២. លោក ផន ភាន បង្ហាញប្រធានបទស្តីពី”ការវាយតម្លៃលើការត្រៀមខ្លួន និងប្រសិទ្ធភាពរបស់គ្រូចេញថ្មីក្នុងការបង្រៀនភាសាអង់គ្លេសជាភាសាបរទេសនៅសាលាបឋមសិក្សានៅភាគពាព្យនៃប្រទេសកម្ពុជា”
៣. លោក ហ៊ាង សុផុន បង្ហាញប្រធានបទស្តីពី ”ឥទ្ធិពលនៃការបង្រៀនដោយប្រើបញ្ញត្តទៅលើការគិតបែបស៊ីជម្រៅ និងសមត្ថភាពរៀនវេយ្យាករណ៍ភាសាអង់គ្លេសក្នុងចំណោមគរុនិស្សិត”
៤. លោក ខឺយ ស៊ីនឿន បង្ហាញប្រធានបទស្តីពី” ឥទ្ធិពលនៃការគ្រប់គ្រងសាលារៀនប្រកបដោយប្រសិទ្ធភាពលើប្រសិទ្ធភាពរបស់នាយក៖ ករណីសិក្សានៅសាលាបឋមសិក្សានៅប្រទេសកម្ពុជា”
៥. លោក ជា សុភក្រ្តា បង្ហាញប្រធានបទស្តីពី ”ការវាយតម្លៃភាពអ្នកដឹកនាំលើការបង្រៀនដើម្បីបង្កើនសមត្ថភាពគរុនិស្សិត នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង ”។









