នៅព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង សាកលវិទ្យាល័យជាតិបាត់ដំបងជាមួយក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក (RMA Cambodia) ដែលជាក្រុមហ៊ុនផលិត និងតំឡើងរថយន្តហ្វតដ៏ធំនៅខេត្តពោធិ៍សាត់នៃប្រទេសកម្ពុជា។ ថ្លែងនៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានធ្វើរបាយការណ៍សង្ខេបស្តីវឌ្ឍនភាពនានាសាកលវិទ្យាល័យជាតិបាត់ដំបង ព្រមទាំងលើកពីសារៈសំខាន់នៃអនុស្សរណៈរវាងក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក (RMA Cambodia) ដែលនឹងផ្តល់ប្រយោជន៍គ្នាទៅវិញទៅមក និងការផ្តល់ឱកាសដល់និស្សិតធ្វើទស្សនកិច្ចសិក្សា ហាត់ការ និងឱកាសការងារជាបុគ្គលិកនៅក្នុងក្រុមហ៊ុន អ អិម អេ (RMA Cambodia) នេះផ្ទាល់តែម្តង។ លោក Grant Honeyman អ្នកគ្រប់គ្រងទូទៅផ្នែកធនធានមនុស្សនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) បានមានចំណាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះការបង្កើតឱ្យមានអនុស្សរណៈនៃការយោគយល់នេះ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការទទួលយកនិស្សិតចូលបម្រើការងារនៅក្នុងក្រុមហ៊ុនក្រោយបញ្ចប់ការសិក្សា និងការទទួលនិស្សិតហាត់ការ ព្រមទាំងទស្សនកិច្ចសិក្សារយៈពេលខ្លីផងដែរ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *