នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៨រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីគម្រោងលើកកម្ពស់បណ្តាញឧស្សាហកម្ម-គ្រឹះស្ថានសិក្សា-សហគមន៍ សម្រាប់ការពង្រឹងសមត្ថភាពស្រាវជ្រាវ និងអភិវឌ្ឍន៍វិស្វកម្ម (The Project for Enhancing Industry-Academic-Community Networks for Strengthening Capacity of Engineering Research and Development – INACON) ដែលជាគម្រោងស្ថិតក្រោមក្របខណ្ឌគាំទ្រមូលនិធិដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (ចៃកា/JICA) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង ព្រមទាំងសហការី និងលោកស្រី Chikako Sasaki អ្នកសម្របសម្រួលគម្រោង INACON និងកញ្ញា ស៊ុ ចន្ថា ជំនួយការគម្រោង និងលោក ធឿន វង់ឌី តំណាងការិយាល័យចៃកា (JICA) ប្រចាំនៅកម្ពុជា។ កិច្ចពិភាក្សានេះផ្តោតសំខាន់លើទិដ្ឋភាពទូទៅ និងសូចនកររំពឹងទុកនៃគម្រោង ការរៀបចំសំណើរគម្រោងស្រាវជ្រាវ និងផែនការអភិវឌ្ឍន៍ធនធានមនុស្សតាមរយៈបញ្ជូនមន្រ្តី បុគ្គលិក ទៅបន្តការសិក្សាទាំងក្នុងនឹងក្រៅប្រទេស។ ក្រៅពីនោះ គម្រោងនេះក៏ផ្សារភ្ជាប់ការស្រាវជ្រាវរបស់សាកលវិទ្យាល័យទៅក្រុមហ៊ុន សហគ្រាស និងសហគមន៍ផងដែរ។ កិច្ចប្រជុំពិភាក្សានេះត្រូវបានប្រព្រឹត្តិទៅប្រកបដោយភាពរលូន និងផ្លែផ្កា។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *