នៅព្រឹកថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សាលាក្រោយបរិញ្ញាបត្រនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្ដីពី «The Asian EMI Corpus: Capturing and Contextualizing EMI Classroom Discourse» ក្រោមអធិបតីភាព លោក ទេព នាវា សាកលវិទ្យាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ គោលបំណងចម្បងនៃសិក្ខាសាលានេះគឺដើម្បីចែករំលែកចំណេះដឹងពាក់ព័ន្ធនិងការប្រើប្រាស់ភាសាអង់គ្លេសក្នុងបង្រៀន និងរៀន ជូនដល់និស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលមានសិក្ខាកាមចូលរួមជាង ១០០ អង្គ/នាក់ ។








