នៅព្រឹកថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ សាលាក្រោយបរិញ្ញាបត្រនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «គោលការណ៍ បទដ្ឋានគតិយុត្តិនានា របស់សាកលវិទ្យាល័យជាតិបាត់ដំបង សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត» ក្រោមអធិបតីភាពរបស់ លោក ទេព នាវា សាកលវិទ្យាធិការរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ គោលបំណងចម្បងនៃសិក្ខាសាលានេះគឺដើម្បីផ្សព្វផ្សាយអំពីគោលការណ៍បណ្តុះបណ្តាល បទដ្ឋានគតិយុទ្ធនានា និង វិន័យសិក្សារបស់និស្សិត ជូនដល់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៤-២០២៥។ សិក្ខាសាលានេះ មានសិក្ខាកាមចូលរួមសរុបចំនួន ១០០ អង្គ/នាក់ ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *