នៅថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ សាកលវិទ្យាល័យជាតិបាត់ដំបង បានទទួលស្វាគមន៍លោកសាស្ត្រាចារ្យបណ្ឌិត Marius DINCA មកពីមហាវិទ្យាល័យហិរញ្ញវត្ថុ គណនេយ្យ និងទ្រឹស្តីសេដ្ឋកិច្ច នៃសាកលវិទ្យាល័យ Transilvania នៃទីក្រុង Brasov ប្រទេសរ៉ូម៉ានី។ លោកសាស្ត្រាចារ្យបានធ្វើការចែករំលែកចំណេះដឹងខ្លីដល់និស្សិតជំនាញគណនេយ្យ និងហិរញ្ញវត្ថុនិងធនាគារ នៃមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ ចំនួន២ថ្ងៃ គឺថ្ងៃទី១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមាននិស្សិតចូលរួមចំនួន៦០នាក់ អំពីគោលដៅសំខាន់របស់ក្រុមហ៊ុននាពេលបច្ចុប្បន្ន៖ ការបង្កើនការលក់និងប្រាក់ចំណូលប្រកបដោយនិរន្តរភាព ព្រមទាំងរបៀបវាស់វែង និងពង្រឹងយុទ្ធសាស្ត្រទីផ្សារដើម្បីបង្កើនការលក់ទំនិញ។




