នារសៀលថ្ងៃសុក្រ ២រោចខែមាឃ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនិងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ សាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំ ពិធីប្រគល់ប័ណ្ណសរសេីរជូនដល់និស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ប្រធានថ្នាក់ អនុប្រធានថ្នាក់ ជំនាន់ទី១៧ ជំនាញវិស្វកម្មសំណង់ស៊ីវិល ជំនាន់ទី១៨ ជំនាន់ទី១៩ និងជំនាន់ទី២០ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ ដែលមានចំនួនសមណៈនិស្សិត និស្សិតសរុប៦៥០នាក់ និស្សិតជ័យលាភីលេខ១មានចំនួន១១០នាក់ លេខ២ចំនួន១២០នាក់ លេខ៣មានចំនួន១៣២ នាក់ ប្រធានថ្នាក់ និងអនុប្រធានថ្នាក់ចំនួន២៨៨នាក់ដែលកំពុងសិក្សាលេី៣៥ជំនាញនៅសាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័ជាតិបាត់ដំបង។ បន្ថែមក្នុងពិធីចែកប័ណ្ណសរសេីរឯកឧត្តម បានផ្ដាំផ្ញេីដល់សមណៈនិស្សិត និស្សិតគ្រប់រូបត្រូវខិតខំប្រឹងប្រែងរៀនសូត្រដេីម្បីឱ្យក្លាយទៅជាធនធានមនុស្សដ៏ល្អសម្រាប់សង្គមជាតិ និងក្រុមគ្រួសារ។ ការរៀបចំពិធីប្រគល់បណ្ណសរសើរនេះជាវប្បធម៌ដែល ស.ជ.ប.ដ. តែងតែរៀបចំដើម្បីជាការលើកទឹកចិត្ត ការឱ្យតម្លៃលើការសិក្សានិងគុណភាពអប់រំ ការជួយគ្នាទៅវិញទៅមករបស់និស្សិត និងការទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ប្រធាន អនុប្រធានថ្នាក់ និងនិស្សិតជ័យលាភី។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *