នៅថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ទេព នាវា សាកលវិទ្យាធិការរង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានជួបសម្ដែងការគួរសម និងទទួលស្វាគមន៍លោកស្រីសាស្ត្រាចារ្យ Loana Bianca CHITU លោកសាស្ត្រាចារ្យ Marius DINCA និង លោកស្រីសាស្ត្រាចារ្យ Gheorghita DINCA នៃសាកលវិទ្យាល័យ Transilvania នៃទីក្រុង Brasov ប្រទេសរ៉ូម៉ានី ក្នុងដំណើរទស្សនកិច្ចនៅសាកលវិទ្យាល័យជាតិបាត់ដំបង។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការនានារវាងសាកលវិទ្យាល័យជាតិទាំងពីរ រូមមានការផ្លាស់ប្តូរការសិក្សារបស់និស្សិត ការផ្លាស់ប្តូរធនធានសាស្រ្តាចារ្យ ការស្រាវជ្រាវ និងចូលរួមសរសេរសំណើរគម្រោងនានារួមគ្នា។











