កាលពីព្រឹកថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ និស្សិតនិស្សិតឆ្នាំទី៤ ជំនាន់ទី១៨ ចំនួនបីក្រុមនៃមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ នៃសាកលវិទ្យាល័យជាតិបាត់ដំបង រួមមានជំនាញធនាគារ និងហិរញ្ញវត្ថុ ជំនាញទេសចរណ៍ និងជំនាញទីផ្សារ បានចុះអនុវត្តមុខវិជ្ជា៖ “ការងារសង្គម” នៅតាមសាលាគោលដៅចំនួនពីររួមមាន៖
១) សាលាបឋមសិក្សា អូឡោក ៖ ស្ថិតនៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលមានសិស្សានុសិស្សសរុបចំនួន ៤០នាក់។
២) នៅសាលាបឋមសិក្សា កំពង់ត្រាំង ៖ ស្ថិតនៅភូមិស្រែស្ដៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលមានសិស្សានុសិស្សសរុបចំនួន ១០៥នាក់។
ការចុះអនុវត្តផ្ទាល់នៃមុខវិជ្ជាការងារសង្គមនេះក្នុងគោលបំណងផ្សារភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តន៍ផ្ទាល់ តាមរយៈ៖
១) ចែកអាហារសម្រន់ ទឹក និងសម្ភារៈសិក្សាមានដូចជាសៀវភៅសរសេរ ប៊ិក ខ្មៅដៃ និងបន្ទាត់ ព្រមទាំងក្ដាស្នួន។
២) ចែករំលែកនូវចំណេះដឹងអំពីការរស់ប្រកបដោយអនាម័យ និងរបៀបរបបនៃការទុកដាក់សម្រាមដល់សិស្សានុសិស្សនៅថ្នាក់បឋមសិក្សា







