នាព្រឹកថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ សាកលវិទ្យាល័យជាតិបាត់ដំបង បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការភាគី ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) គម្រោងភូមិសន្តិភាព និងរួមជាមួយហិរញ្ញទានពីសហគ្រិនខ្មែរ សម្រាប់អនុវត្តកម្មវិធី Business Startup LaunchPad FoodEdition។
កម្មវិធីនេះធ្វើឡើងក្នុងបំណងជម្រុញការស្រាវជ្រាវ និងនវានុវត្តន៍ផលិតផលកែច្នៃអាហារ ផ្សារភ្ជាប់ជាមួយអាជីវកម្ម សម្រាប់និស្សិត និងសហគ្រាសក្នុងវិស័យអាហារជុំវិញខេត្តបាត់ដំបង។ កម្មវិធីនេះរៀបចំឡើង និងអនុវត្តន៍ដោយដេប៉ាតឺម៉ង់កែច្នៃអាហារ នៃមហាវិទ្យាល័យកសិកម្ម និងកែច្នៃអាហារ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *