នៅព្រឹកថ្ងៃពុធ​ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយអង្គការគ្រិតភីសកម្ពុជា​(Great Peace Cambodia) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ និងថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងលោក លី ជុងហូ នាយកប្រចាំប្រទេស និងសហការីនៃអង្គការគ្រិតភីសកម្ពុជា។ ការចុះអនុស្សរណៈនេះ មានគោលបំណងសំខាន់រួមមាន៖ ពិនិត្យមើលលទ្ធភាពក្នុងភាពជាដៃគូសម្រាប់ការគាំទ្រនិស្សិតដែលខ្វះខាត ផ្តល់ឱកាសហាត់ការសម្រាប់និស្សិត ចូលរួមកម្មវិធី​ សិក្ខាសាលា វាគ្មិនបាឋកថាផ្សេងៗ​ ដែលជាធាតុចូលយ៉ាងសំខាន់សម្រាប់ការអភិវិឌ្ឍន៍កម្មវិធីសិក្សានានាតបតាមការព្រមព្រាងគ្នាទៅវិញទៅមក។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *