នៅព្រឹកថ្ងៃសុក្រ ១០ កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ ការិយាល័យអន្តរជាតិ និងទំនាក់ទំនងសាធារណៈ​ បានរៀបចំជំនួបសំណេះសំណាលជាមួយនិស្សិត១០រូប ដែលទទួលបានអាហារូបករណ៍របស់សាកលវិទ្យាល័យជាតិបាត់ដំបង ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសអុីតាលី និងអាល្លឺម៉ង់។

ជំនួបនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ ក្នុងឱកាសនោះ ឯកឧត្តមសាកលវិទ្យាធិការបានលើកទឹកចិត្តនិស្សិតឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ក្រេបយកចំណេះជំនាញមកអភិវឌ្ឍវិជ្ជាជីវៈ និងចែករំលែកបទពិសោធន៍ដល់និស្សិតជំនាន់ក្រោយ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *