នៅព្រឹកថ្ងៃសៅរ៍-អាទិត្យ ទី១២-១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩-១០ ខែកុម្ភៈ ឆ្នាំ២០២៥ និស្សិតឆ្នាំទី៤ ជំនាន់ទី១៨ ជំនាញគ្រប់គ្រងអាជីវកម្ម ចំនួនពីរក្រុម និងជំនាញគណនេយ្យចំនួនមួយក្រុម នៃមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ សាកលវិទ្យាល័យជាតិបាត់ដំបង បានចុះអនុវត្តមុខវិជ្ជា ការងារសង្គម នៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ នៅសាលាបឋមសិក្សាភាស ស្ថិតនៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ និងនៅសាលាបឋមសិក្សាគោកពោន ស្ថិតនៅភូមិគោកពោន ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ការចុះអនុវត្តសកម្មភាពនេះក្នុងគោលបំណងផ្សារភ្ជាប់ជាមួយការសិក្សាទ្រឹស្ដី តាមរយៈ៖
១)-ការចែកអំណោយជូនចាស់ជរា ក្នុងមួយគ្រួសារទទួលបាន អង្ករ១០គីឡូ ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ មី១កេស និងថវិកាមួយចំនួន សរុបចំនួន១៧ គ្រួសារ។
២)-ការចែករំលែកសម្ភារៈសិក្សា បណ្ដុះបណ្ដាលពីកត្តាអនាម័យផ្ទាល់ខ្លួន និងបំណិនជីវិត ជាមួយសិស្សានុសិស្សបឋមសិក្សាភាសប្រមាណ ១៦២នាក់ និងបឋមសិក្សាគោកពានប្រមាណ៩០នាក់ សម្រាប់ការរស់នៅប្រចាំថ្ងៃ។





















