នៅថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ដេប៉ាតឺម៉ង់ភាសាកូរ៉េនៃវិទ្យាស្ថានភាសាបរទេសរបស់សាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចាំកម្មវិធីទទួលស្វាគមន៍ និងតម្រង់ទិសនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋានជំនាញអក្សរសាស្ត្រកូរ៉េ ជំនាន់ទី២១ ឆ្នាំសិក្សា២០២៤-២០២៥ ក្រោមអធិបតីភាព លោក បណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង។ កម្មវិធីនេះបានផ្តោតទៅលើការចែករំលែកវិធីសាស្រ្តក្នុងការសិក្សាប្រកបដោយជោគជ័យ ការទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសកូរ៉េ បទបញ្ជាផ្ទៃក្នុងសម្រាប់និស្សិត និងការស្វែងរកការងារក្រោយពេលបញ្ចប់ការសិក្សា។ លើសពីនេះទៀត កម្មវិធីនេះក៏មានសកម្មភាពសប្បាយៗជាច្រើនទៀតផងដែរដូចជាការបង្ហាញក្បាច់រាំ k-pop ការលេងឆ្លើយសំណួរវាស់វែងចំណេះដឹងភាសាកូរ៉េ និងការញ៉ាំអាហារសាមគ្គី។




