នៅរសៀលថ្ងៃពុធ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយសាកលវិទ្យាល័យ OP Jindal Global នៃប្រទេសឥណ្ឌា។ កិច្ចប្រជុំនេះដឹកនាំដោយលោក ទេព នាវា សាកលវិទ្យាធិការរង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាអំពីការចុះអនុស្សរណៈនៃការយោគយល់គ្នា កម្មវិធីផ្លាស់ប្តូរនិស្សិត និងការអញ្ជើញចូលរួមសន្និសីទ APAIE ដែលនឹងរៀបចំដោយសាកលវិទ្យាល័យ OP Jindal Global។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *