កម្មវិធី​សិក្ខាសាលា​តាម​អនឡាញ​ស្ដី​ពី​៖ “ការផ្សព្វផ្សាយលទ្ធផលបឋមនៃការធ្វើវិនិច្ឆ័យសហគ្រាសចំនួន១០០ និងការរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលការគ្រប់គ្រង និងបច្ចេកវិទ្យា សម្រាប់សហគ្រាសខ្នាតតូច និងមធ្យមនៅភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា”។
នៅ​រសៀល​ថ្ងៃ​ចន្ទ​ ១៤រោច​ ខែ​បុស្ស​ ឆ្នាំ​រោង​ ឆស័ក​ ព.ស.២៥៦៨​ ត្រូវ​នឹង​ថ្ងៃ​ទី​២៧​ ខែ​មករា​ ឆ្នាំ​២០២៥​ សាកល​វិទ្យាល័យ​ជាតិ​បាត់ដំបង​ បាន​រៀបចំ​កម្មវិធី​សិក្ខាសាលា​អនឡាញ​ ដោយ​មាន​ការ​ចូលរួម​ពី​តំណាង​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ តំណាង​មន្ទីរ​ឧស្សាហកម្ម​ វិទ្យាសាស្រ្ត​ និង​នវានុវត្តន៍​ តំណាង​សហគមន៍​កសិកម្ម​ និង​តំណាង​សហគ្រាស​ ក្នុង​ខេត្ត​បាត់ដំបង​ព្រមទាំងលោកគ្រូអ្នកគ្រូ និងបុគ្គលិកអនុវត្តគម្រោង NUBB-RIS ក្រោម​អធិបតី​ភាព​ លោក​ ទេព​ នាវា​ សាកល​វិទ្យាធិការ​រង​នៃ​សាកល​វិទ្យាល័យ​ជាតិ​បាត់ដំបង​។​កម្មវិធី​នេះធ្វើ​ឡើង​ក្នុង​គោល​បំណង​បង្ហាញ​លទ្ធផល​ជា​បឋម​នៃ​ការ​ធ្វើរោគវិន្និច្ឆ័យសហគ្រាសតូច និងមធ្យម​ នៅ​ខេត្ត​បាត់ដំបង​ និង​ក្នុងគោលបំណងប្រមូល​ធាតុ​ចូលពីមន្ទីរ​ពាក់ព័ន្ធ​ សហគមន៍​កសិកម្ម​ និង​សហគ្រាស​ ដើម្បី​ទទួល​បាន​​វិធី​សាស្ត្រថ្មី ក្នុងការរៀបចំកម្មវិធីបណ្តុះបណ្តាលការគ្រប់គ្រង និងបច្ចេកវិទ្យាដោយប្រើប្រាស់​វិធីសាស្ត្រ​ “Action learning task (ALT)”។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *