នៅព្រឹកថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានសហការជាមួយកាយរឺទ្ធិជាតិកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលចំនួន២ ថ្ងៃគឺចាប់ពីថ្ងៃទី២៩-៣០ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ វគ្គបណ្តុះបណ្តាលនេះត្រូវបានបណ្តុះបណ្តាលដោយគ្រូឧទ្ទេសកាយរឺទ្ធិជាតិកម្ពុជានៃនាយកដ្ឋានសហប្រតិបត្តិការកាយរឹទ្ធិជាតិកម្ពុជានៃក្រសួងអប់រំ យុវជន និងកីឡា ដែលដឹកនាំដោយលោក ឯម ពិសិដ្ឋ ជាប្រធានគណៈគ្រប់គ្រងវគ្គ។






